ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៦
នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) បាននិយាយកាលពីថ្ងៃច័ន្ទថាលោកមានសង្ឃឹមថានឹងមានដំណើរការក្នុងកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី ប៉ុន្តែបញ្ហាចាស់ៗជាច្រើនដែលកើតឡើងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះមិនអាចដោះស្រាយអស់ក្នុងកិច្ចប្រជុំមួយបានទេ។ លោកអាបេនិយាយថាគាត់ចង់ពិភាក្សាអំពីបញ្ហានេះជាមួយលោកប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន (Vladimir Putin) នៅពេលដែលលោកមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ១៥ និង ១៦។ មានគេភ្នាល់គ្នាថាលោកអាបេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីន ហើយការទាក់ទាញវិនិយោគរបស់ប្រទេសជប៉ុនគឺនៅក្នុងវិស័យជាច្រើនចេញពីបច្ចេកវិទ្យាវេជ្ជសាស្រ្តទៅជាថាមពលវិញនៅក្នុងកិច្ចដំណើរការបន្ធូរបន្ថយនៃជម្លោះលើប្រជុំកោះទាំងបួនដែលកាន់កាប់យកដោយប្រទេសរុស្ស៊ីក្រោយបញ្ចប់សង្រ្គាមលោកលើកទីពីរនៅពេលដែលមេដឹកនាំជួបគ្នា។ ជម្លោះនៅលើប្រជុំកោះដែលគេហៅថាជាទឹកដីភាគខាងជើង (Northern Territories) នៅប្រទេសជប៉ុន និងគូរីលភាគខាងត្បូង (Southern Kuriles) ក្នុងប្រទេសរុស្ស៊ីបានធ្វើឱ្យក្រុងតូក្យូនិងក្រុងម៉ូស្គូចាកចេញពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយដើម្បីបញ្ចប់ជម្លោះជាផ្លូវការ និងការពង្រឹងទំនាក់ទំនងក្នុងការប្រឈមមុខជាមួយនឹងប្រទេសចិន៕