មនុស្ស៦នាក់ស្លាប់ក្នុងអំពើហិង្សាមួយនៅភាគខាងត្បូងប្រទេសថៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៦

មនុស្ស៦នាក់ត្រូវគេបាញ់សម្លាប់ក្នុងរយៈពេលប្រមាណជា២៤ម៉ោងដោយសង្ស័យជាសកម្មភាពរបស់ពួកសកម្មប្រយុទ្ធនៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នានៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសថៃ។ ការបះបោររបស់ជនជាតិអ៊ីស្លាមម៉ាឡេស៊ី (Malay-Muslim) នៅភាគខាងត្បូងបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ពួកសកម្មប្រយុទ្ធ និងយោធារបស់ប្រទេសថៃចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស។ ការបំផ្ទុះគ្រាប់បែក និងការធ្វើឃាតគឺជាការពិតដែលកើតឡើងស្ទើរតែរៀងរាល់ថ្ងៃសម្រាប់ជនស៊ីវិលដែលរស់នៅក្នុងតំបន់នេះ ហើយតំបន់នេះត្រូវគេយាមល្បាតយ៉ាងតឹងរឹងដោយទាហាន និងប៉ូលិស។ សេចក្តីថ្លែងការណ៍និយាយថាការបាញ់សម្លាប់នេះកើតឡើងកាលពីថ្ងៃអង្គារ។ ការស្លាប់លើកទី១គឺប្រធានភូមិម្នាក់ដែលគេរកឃើញនៅផ្ទះរបស់គាត់នៅព្រលឹមស្រាងៗបន្ទាប់ពីប៉ុន្មានម៉ោងនៃការបាញ់ប្រហារសំដៅទៅស្រុក Yaring ភាគខាងត្បូងខេត្ត Pattani។ បន្ទាប់មកទៀតប្តីប្រពន្ធមួយគូរដែលម្នាក់ជាសមាជិកកងជីវពលរបស់រដ្ឋាភិបាលត្រូវគេបាញ់សម្លាប់ខណៈដែលពួកគាត់ជិះម៉ូតូមួយគ្រឿងនៅក្បែរស្រុក Nongchik។ ក្រោយមកទៀតនៅថ្ងៃនេះប្រធានភូមិម្នាក់ផ្សេងទៀតដែលត្រូវគេបាញ់សម្លាប់នៅក្នុងខេត្ត Pattani ដែលជាឧប្បត្តិហេតុ២ដាច់ដោយឡែកពីគ្នា។ ចំពោះមនុស្សទី៦ជាបុរសម្នាក់ដែលជាជនជាតិអ៊ីស្លាមដែលគេបាញ់សម្លាប់នៅក្នុងខេត្ត Narathiwat។ មេបញ្ជាការប៉ូលិសនៃខេត្ត Pattani លោកឧត្តមសេនីយ៍ Thanongsak Wangsupa ប្រាប់ AFP ថាលោកជឿថាការវាយប្រហារនោះជាការសងសឹកចំពោះការចាប់ខ្លួនពួកសកម្មប្រយុទ្ធជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕