ជម្លោះនៅសូម៉ាលី៖ បំផ្ទុះឡានសម្លាប់មនុស្សនៅតំបន់ផែ Mogadishu

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅផែមួយក្នុងប្រទេស Somali បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ ការបំផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យបណ្តាលឲ្យមនុស្ស៤៨នាក់រងរបួស និងមនុស្ស១៦នាក់ស្លាប់។ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារសង្គ្រោះបន្ទាន់បានឲ្យដឹងថាចំនួនអ្នកស្លាប់នឹងមានចំនួនកើនឡើង។ ការផ្ទុះនេះបានកើតឡើងនៅចំណុចច្រកចូលកំពង់ផែដែលជាតំបន់សំខាន់នៃទីក្រុង។ យោងតាមប្រភពព័ត៌មានទទួលបានពីអ្នកស្រុក បានឲ្យដឹងថាសម្លេងផ្ទុះអាចឮរំពងទូរទាំងក្នុងតំបន់ផែ Mogadishu។ ទាក់ទិននឹងការបំផ្ទុះនេះពុំទាន់មានក្រុមភេរវករណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែការផ្ទុះគ្រាប់បែកអត្តឃាតប្រហាក់ប្រហែលនេះមានតែក្រុមឧទ្ទាម al-Shabab ក្នុងប្រទេស Somali ទេដែលជាញឹកញាប់ធ្លាប់ធ្វើការប្រហារនៅក្នុងទីក្រុងនេះ៕