ការបំផ្ទុះគ្រាប់បែកនៅរាជធានី Cairo៖ ព្រះវិហារសាសនាគ្រឹស្ត Coptic រងការវាយប្រហារ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រឹស្ត Coptic ក្នុងរាជធានី Cairo សម្លាប់មនុស្ស២៥នាក់នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបានកើតឡើងកាលពីថ្ងៃអាទិត្យនៅព្រះវិហារ Coptic បណ្តាលមនុស្សជាច្រើននាក់រងរបួស និងមនុស្ស២៥នាក់ស្លាប់ដែលអ្នករងរបួសភាគច្រើនជាស្ត្រី និងកុមារ។ ការផ្ទុះនេះបានកើតឡើងនៅម៉ោង១០:០០ព្រឹកម៉ោងក្នុងស្រុក (ម៉ោង០៨:០០GMT)។ វីដេអូប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានថតបង្ហាញឲ្យឃើញថាផ្នែកខាងក្នុងនៃសាសនាមានគ្រឿងសង្ហារឹមខូចរាយប៉ាយ និងមានឈាមលាយឡំជាមួយកំទេចសម្លៀកបំពាក់ខ្ចាត់ខ្ចាយពាសពេញលើឥដ្ឋ។ ជនជាតិភាគតិចដែលជាគ្រឹស្ដសាសនិករបស់ប្រទេសអេហ្ស៊ីបក្លាយជាគោលដៅរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយម។ អ្នកកាន់សាសនាគ្រឹស្តបានប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីកំហឹងចំពោះការវាយប្រហារអាក្រក់បំផុតនេះ។ លោកប្រធានាធិបតី Abdul Fattah al-Sisi ប្រកាសកាន់ទុក្ខចំពោះអ្នកស្លាប់ចំនួន៣ថ្ងៃ៕