ប៉ូលិសប្រទេសឥណ្ឌូនេស៊ីនិយាយថាការចាប់ខ្លួនស្រី្តម្នាក់ក្នុងផែនការបំផ្ទុះគ្រាប់បែកជាតម្រុយពីយុទ្ធវិធីរបស់ក្រុមសកម្មប្រយុទ្ធថ្មី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦

ប៉ូលិសក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអាទិត្យនេះកំពុងតាមប្រម៉ាញ់ជនសង្ស័យជាច្រើននាក់បន្ថែមទៀតដែលជាប់ពាក់ព័ន្ធនឹងផែនការបំផ្ទុះគ្រាប់បែកមួយដែលមានគោលដៅនៅទីក្រុងហ្សាកាតា (Jakarta) ក្រោយពេលចាប់ខ្លួនស្ត្រីម្នាក់ក្នុងចំណោមមនុស្ស៣នាក់ដែលចាប់ខ្លួនបានមុនមួយថ្ងៃ ហើយការចាប់ខ្លួនស្រី្តម្នាក់នេះបានផ្តល់តម្រុយពីពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមថ្មីបន្ថែមទៀត។ អាជ្ញាធរកំពុងតែមានការព្រួយបារម្ភអំពីកោសិកាតូចៗជាច្រើនដែលកំពុងបង្កើតឡើងដោយពួកសកម្មប្រយុទ្ធជាច្រើនដែលភាគច្រើនជាជនជាតិអ៊ីស្លាមក្នុងប្រទេសឥណ្ឌូនេស៊ីដែលគេបំផុសគំនិតតាមរយៈរដ្ឋអ៊ីស្លាម។ អ្នកនាំពាក្យប៉ូលិសជាតិលោក Awi Setiyono និយាយថាប៉ូលិសប្រឆាំងភេរវកម្មកំពុងតែស្វែងរកជនសង្ស័យ២នាក់បន្ថែមទៀត បន្ទាប់ពីការចាប់ខ្លួនស្ត្រីម្នាក់ និងបុរស២នាក់កាលពីថ្ងៃសៅរ៍នៅក្បែរទីក្រុងហ្សាកាតាពីបទសង្ស័យថាបានរៀបចំផែនការវាយប្រហារគ្រាប់បែកមួយនៅលើទ្រព្យសម្បត្តិជាតិដ៏សំខាន់។ លោកមិនបានបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែប៉ូលិសនិយាយថាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសៅរ៍នៅទីក្រុងហ្សាកាតាគឺការផ្លាស់ប្តូរអ្នកយាមនៅក្នុងវិមានប្រធានាធិបតី។ គ្រាប់បែកមិនទាន់ផ្ទុះត្រូវគេរកឃើញនៅក្នុងបន្ទប់ជួលរបស់ស្ត្រីម្នាក់នេះក្នុងតំបន់ Bekasi ប្រហែលជាមួយម៉ោងក្រោយនៅខាងក្រៅរដ្ឋធានីហ្សាកាតា។ លោក Setiyono បានឱ្យដឹងថាជនសង្ស័យមានទំនាក់ទំនងជាមួយនឹងការទទួលបានលុយពីក្រុម Bahrun Naim ដែលគេដឹងថាជាក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីំ។ លោកក៏បានផ្សារភ្ជាប់ទៅនឹងការចាប់ខ្លួនក្រុមសកម្មប្រយុទ្ធម្នាក់នៅក្នុងអំឡុងពេលវាយឆ្មក់មួយកាលពីខែមុនដែលប៉ូលិសបានរកឃើញសារធាតុគីមីជាច្រើនគ្រប់គ្រាន់ដើម្បីបង្កើតនូវគ្រាប់បែកមួយដែលមានកម្លាំងខ្លាំងក្លាដែលមានអនុភាពខ្លាំងជាងមុន២ដងដែលគេប្រើក្នុងការទម្លាក់គ្រាប់បែកមួយនៅកោះបាលីកាលពីឆ្នាំ២០០២ដែលសម្លាប់មនុស្ស២០២នាក់៕