ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦
អ្នកនាំពាក្យប៉ូលិសម្នាក់និយាយថាកងកម្លាំងប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស៣នាក់កាលពីថ្ងៃសៅរ៍នៅក្បែររដ្ឋធានីហ្សាកាតា (Jakarta) សង្ស័យថាកំពុងរៀបចំផែនការវាយប្រហារគ្រាប់បែកមួយនៅលើវិមានប្រធានាធិបតី។ ការចាប់ខ្លួនបុរស២នាក់ និងស្ត្រីម្នាក់គឺជាព័ត៌មានចុងក្រោយបំផុតក្នុងការបង្រ្កាបសន្ដិសុខមួយមុនពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី និងចំពេលដែលមានការព្រួយបារម្ភពីការកើនឡើងនៃការបំផុសគំនិតរបស់អ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសដែលមានជនជាតិម៉ូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក។ ប៉ូលិសបានឆ្មក់ចូលក្នុងអាគារស្នាក់នៅមួយក្នុងតំបន់ Bekasi ដែលមានចម្ងាយប្រហែលមួយម៉ោងក្រៅរដ្ឋធានីហ្សាកាតា ហើយបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយ។ អ្នកនាំពាក្យប៉ូលិសនៅក្នុងទីក្រុងហ្សាកាតា លោក Argo Yuwono បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាផែនការនេះគឺគម្រោងវាយប្រហារគ្រាប់បែកនៅវិមានប្រធានាធិបតីនៅក្នុងអំឡុងពេលផ្លាស់ប្តូរសន្តិសុខយាម។ លោកបាននិយាយថាការស៊ើបអង្កេតមួយកំពុងតែចាប់ផ្តើម៕