ប្រតិបត្តិការយោធាទៅលើភាគខាងកើតទីក្រុងអាល្លេប៉ូត្រូវរដ្ឋាភិបាលត្រួតពិនិត្យ និងស្ដារឡើងវិញ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦

ប្រេសិតអង្គការសហប្រជាជាតិន្ដរបស់រុស្ស៊ីលោក Vitaly Churkin ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងជំនួបមួយនៅទីក្រុងញូវយ៉កថាការប្រយុទ្ធគ្នានៅភាគខាងកើតទីក្រុងអាល្លេប៉ូត្រូវបញ្ឈប់ ហើយរដ្ឋាភិបាលស៊ីរីបានដណ្ដើមការគ្រប់គ្រងទឹកដីវិញបន្ទាប់ពីការដកថយរបស់ពួកសកម្មប្រយុទ្ធពីទីក្រុងដែលបានព្រមព្រៀងគ្នា។ ប្រេសិតបានបន្ថែមទៀតថាការដកកងទ័ពយុទ្ធជននឹងដាក់ទីក្រុងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលស៊ីរី ហើយនឹងមិនតម្រូវឲ្យអ្នកស្រុកនៅភាគខាងកើតទីក្រុង Aleppo ចាកចេញពីផ្ទះរបស់ពួកគេទេ។ ទីក្រុងអាល្លេប៉ូបានបែងចែករវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធចាប់តាំងពីការចាប់ផ្តើមមានជម្លោះនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១១។ ទោះជាយ៉ាងណានៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះកងទ័ពស៊ីរីបានទទួលជ័យជម្នះនៅភាគខាងកើតទីក្រុងអាល្លេប៉ូ និងធ្វើការរំដោះវាចេញពីពួកសកម្មប្រយុទ្ធ។ ការវាយលុកនេះទទួលបានជោគជ័យដោយអនុញ្ញាតិឲ្យមនុស្សរាប់ពាន់នាក់គេចចេញពីតំបន់នេះ និងទទួលជំនួយមនុស្សធម៌ពីយោធារុស្ស៊ី និងស៊ីរី៕