ការឡោមព័ទ្ធប្រាសាទបូជនីយកិច្ចហ្ស៊កដានី៖ ខ្មាន់កាំភ្លើង៤នាក់ស្លាប់បន្ទាប់ពីសម្លាប់មនុស្ស៩នាក់ និងចាប់ភ្ញៀវទេសចរណ៍ធ្វើជាចំណាប់ខ្មាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦

ជនប្រដាប់អាវុធបួននាក់សំលាប់ប៉ូលិស៥នាក់ និងជនស៊ីវិល៤នាក់ក្នុងនោះមានស្ដ្រីជនជាតិកាណាដាម្នាក់នៅក្នុងទីក្រុង Karak នៃប្រទេសហ្ស៊កដានី។ ក្រុមនេះមានខ្សែក្រវាត់ធ្វើអត្តឃាត និងគ្រឿងបំផ្ទុះដែលពួកគេលាក់ទុកនៅក្នុងប្រាសាទបូជនីយកិច្ចមជ្ឈិមសម័យ។ Reuters រាយការណ៍ថាយ៉ាងហោចណាស់មនុស្ស២៩នាក់បានបញ្ជូនទៅមន្ទីរពេទ្យ។ តំបន់សម័យបុរាណនេះគឺជាតំបន់មួយដែលពេញនិយមបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍សំរាប់ប្រទេសនេះ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានថាតើជនសង្ស័យទាំងនោះជាសមាជិកនៃក្រុមភេរវកម្មឬក្រុមសកម្មប្រយុទ្ធណាមួយទេ។ យ៉ាងហោចណាស់មនុស្ស១៤នាក់រួមទាំងភ្ញៀវទេសចរណ៍មកពីម៉ាឡេស៊ីដែលស្ថិតក្នុងចំណោមចំណាប់ខ្មាំងកងកម្លាំងសន្តិសុខបានរៀបចំដើម្បីរំដោះពួកគេ។ នាយករដ្ឋមន្រ្តីប្រទេសហ្ស៊កដានីលោក Hani al Mulki និយាយថាបុគ្គលិកសន្តិសុខមួយចំនួនត្រូវបានគេសម្លាប់ ហើយលោកបានបន្ថែមទៀតថាពួកសកម្មប្រយុទ្ធជាច្រើនបានជាប់នៅក្នុងប្រាសាទដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខ៕