ឯកអគ្គរដ្ឋទូតរុស្ស៊ីត្រូវគេធ្វើឃាតនៅប្រទេសទួរគី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦

ប៉ូលិសទួគីបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Andrei Karlov ក្នុងទីក្រុង Ankara ដើម្បីតវ៉ាការចូលរួមរបស់រុស្ស៊ីជាមួយទីក្រុង Aleppo។ អ្នកបាញ់សម្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណបានថាមានឈ្មោះថា Mevlut Mert Aydintas អាយុ ២២ ឆ្នាំ ជាសមាជិកកងកម្លាំងប៉ូលិសក្នុងក្រុង Ankara។ ការបាញ់សម្លាប់នេះកើតឡើងបន្ទាប់ពីមានការប្រឆាំងតវ៉ានៅក្នុងប្រទេសទួរគីទៅលើបញ្ហាដែលថាប្រទេសរុស្ស៊ីគាំទ្រប្រធានាធិបតីប្រទេសស៊ីរី លោក Bashar al-Assad។ ទាក់ទិននឹងបញ្ហានេះប្រធានាធិបតីប្រទេសទួរគីនិយាយថា ការវាយប្រហារនេះមានគោលបំណងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ លោក Recep Tayyip Erdogan មានប្រសាន៍តាមរយៈទូរស័ព្ទ និងផ្ញើរសារជាវីដេអូរទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយពួកគេបានព្រមព្រៀងគ្នាថាការបាញ់សម្លាប់នេះជាសកម្មភាពបង្ករហេតុ។ លោកបានបន្តទៀតថាសម្រាប់អ្នកដែលចង់បំផ្លាញទំនាក់ទំនងរបស់ប្រទេសទាំង២នេះគឺមិនបានសម្រេចនោះទេ។ ក្រោយមកភ្នាក់ងារស៊ើបអង្កេតពិសេសមួយក្រុមរបស់រុស្ស៊ីបានមកដល់ប្រទេសទួរគីដើម្បីបន្តការតាមដានរឿងនេះ៕