យោធារុស្ស៊ីនិយាយថាមនុស្ស៣២នាក់រងរបួសក្នុងហេតុការធ្លាក់យន្ដហោះ

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦

យោធារុស្ស៊ីនិយាយថាយន្តហោះមួយរបស់ខ្លួនដែលមានមនុស្សជិះចំនួន៣៩នាក់បានធ្លាក់បុកដីនៅជិតទីក្រុង Tiksi ក្នុងតំបន់ Yakutia ភាគខាងជើងនៃប្រទេសកាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្សចំនួន៣២នាក់រងរបួសដែលយន្តហោះនេះជាប្រភេទយន្តហោះ II-១៨ turboprop។ យោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាឧទ្ធម្ភាគចក្របានជម្លៀសប្រជាជនពីតំបន់គ្រោះថ្នាក់ ហើយអ្នករងរបួសចំនួន៣២នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យរួមទាំងអ្នករងរបួស១៦នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីមូលដ្ឋានក្នុងតំបន់ Yakutia បានឱ្យដឹងថាមានខ្យល់បក់ខ្លាំងក្នុងតំបន់នេះ ដែលមូលហេតុនាំឲ្យមានហេតុការណ៍ធ្លាក់យន្តហោះ។ យន្តហោះ IL-១៨ ជាប្រភេទយន្តហោះដឹកអ្នកដំណើរដែលដំណើរការដោយម៉ាស៊ីនចំនួន៤ដែលផលិតឡើងនៅក្នុងឆ្នាំ១៩៥០ ហើយយន្តហោះប្រភេទនេះគេឃើញមានមួយចំនួននៅមានការប្រើប្រាស់សម្រាប់ការបម្រើឲ្យយោធារុស្ស៊ីសម្រាប់កិច្ចការដឹកជញ្ជូន៕