ពួក Taliban សម្លាប់ស្តី្រដែលលែងលះពីស្វាមីហើយការម្តងទៀត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦

កងកម្លាំងយោធា Taliban ឈរជើងនៅ Afghanistan បានបាញ់សម្លាប់ស្ត្រីម្នាក់ដោយសារស្ត្រីនោះបានលែងលះជាមួយស្វាមី និងរៀបការម្តងទៀតនេះបើយោងតាមប្រភពព័ត៌មានផ្លូវការ។ ការបាញ់សម្លាប់មួយបានកើតឡើងនៅភាគខាងលិចខេត្ត Badghis។ របាយការណ៍មួយចំនួនបានបញ្ជាក់ថាស្រ្តីដែលគេបាញ់សម្លាប់នេះទទួលបានការព្រមព្រៀងលែងលះពីស្វាមីដែលរស់នៅបរទេស។ ក្រោយមកបុរសដែលជាស្វាមីបានត្រលប់មក Afghanistan វិញ ហើយបានដាក់ពាក្យបណ្តឹងដោយខ្លួនឯងប្រឆាំងនឹងការរៀបការថ្មីរបស់នាង។ ប្រភពព័ត៌មានផ្លូវការដដែលបានបញ្ជាក់ថាកងកម្លាំងយោធាបានបង្ខំស្ត្រីមានឈ្មោះ Aziza អាយុ២៥ឆ្នាំឲ្យទៅផ្ទះឪពុករបស់នាង។ ក្រោយពីទៅដល់ពួកគេក៏បាញ់សម្លាប់នាងកាលពីថ្ងៃសៅរ៍៕