បុរស៥នាក់ត្រូវកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌាដោយសារបំផ្ទុះគ្រាប់បែកនៅទីក្រុង Hyderabad

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦

បុរស៥នាក់ត្រូវកាត់ទោសប្រហារជីវិតដោយតុលាការប្រទេសឥណ្ឌាកាលថ្ងៃចន្ទនេះដោយសារតែពួកគេជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស២នាក់កាលពីឆ្នាំ២០១៣ នៅទីក្រុង Hyderabad ដែលក្នុងនោះរួមទាំងសហស្ថាបនិកនៃក្រុមអ៊ីស្លាមដែលស្ថិតនៅក្រៅច្បាប់ក៏ត្រូវចោទប្រកាន់ថាជាប់ពាក់ព័ន្ធទៅនឹងការចូលរួមវាយប្រហារនេះផងដែរ។ ប្រធានអង្គការប្រឆាំងភេរវកម្មនៃទីភ្នាក់ងារជាតិស៊ើបអង្កេតរបស់ប្រទេសឥណ្ឌាបានឱ្យដឹងថាកាលពីសប្ដាហ៍មុននេះ ការផ្តន្ទាទោសទៅលើលោក Yasin Bhatkal ដែលជាស្ថាបនិកនៃក្រុម Indian Mujahideen និងក្រុមផ្សេងទៀតក៏បានកាត់ទោសផងដែរ។ គ្រាប់បែក២គ្រាប់ដែលដាក់នៅតាមទីផ្សារដែលមានមនុស្សចេញចូលច្រើននៅក្នុងទីក្រុង Hyderabad ដែលជាមជ្ឈមណ្ឌលព័ត៌មានបច្ចេកវិទ្យាធំមួយនៅភាគខាងត្បូងនៃប្រទេសឥណ្ឌានៅក្នុងខែកុម្ភៈឆ្នាំ២០១៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់។ បុរសម្នាក់ដែលប៉ូលិសបានចោទប្រកាន់ថាជាមេគំនិតនៃការបំផ្ទុះគ្រាប់បែកនេះនៅតែរត់គេចខ្លួននៅឡើយ៕