ការបាញ់នៅប្រទេសស្វីស៖ គេឃើញក្មាន់កាំភ្លើងស្លាប់នៅជិតមជ្ឈមណ្ឌល Zurich របស់ឥស្លាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦

បុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៣នាក់ឲ្យរបួសធ្ងន់នៅមជ្ឈមណ្ឌលឥស្លាមក្នុងទីក្រុង Zurich ប្រទេសស្វីសត្រូវគេប្រទះឃើញដេកស្លាប់នៅក្បែរតំបន់នោះ។ ក្មាន់កាំភ្លើងដែលមានអាយុ២៤ឆ្នាំជាជនជាតិស្វីសមានបំណងចង់សម្លាប់មនុស្សនៅក្បែរមជ្ឈមណ្ឌលអ៊ីស្លាម Zurich កាលពីថ្ងៃអាទិត្យ។ ជនរងគ្រោះមានអាយុ ៣០ឆ្នាំ ៣៥ឆ្នាំ និង៥៦ឆ្នាំ។ ក្រោយពីកើតហេតុគេបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ សាកសពរបស់ក្មាន់កាំភ្លើង និងកាំភ្លើងត្រូវបានគេប្រទះឃើញក្រោមស្ពាននៅចន្លោះប្រមាណជា៣ផ្លូវពីកន្លែងដែលក្មាន់កាំភ្លើងបាញ់លើជនរងគ្រោះ។ មន្រ្តីប៉ូលិសបានឲ្យដឹងថាពុំមានភស្តុតាងបញ្ជាក់ពីទំនាក់ទំនងរបស់ក្មានកាំភ្លើងជាមួយក្រុម jihad នោះទេ ហើយប៉ូលិសក៏រកមិនឃើញថាតើក្មាន់កាំភ្លើងបានកំណត់គោលដៅរបស់ខ្លួនដោយរបៀបណានោះដែរ៕