ការជម្លៀសខ្លួនពីទីក្រុង Aleppo៖ កងទ័ពស៊ីរីព្រមានពួកឧទ្ទាមឲ្យចាកចេញ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២១០៦

កងទ័ពស៊ីរីបានអំពាវនាវជាលើកចុងក្រោយដើម្បីជាសារព្រមានដល់ក្រុមឧទ្ទាមឲ្យចាកចេញពីភាគខាងលិចនៃក្រុង Aleppo។ ទាហានបានរាយការណ៍ដោយប្រើប្រព័ន្ធបំពងសម្លេងកាលពីថ្ងៃអង្គារ៍ផ្សព្វផ្សាយព្រមានដល់ក្រុមឧទ្ទាមថាឆាប់ៗនេះពួកគេនឹងចូលដល់តំបន់ដែលក្រុមឧទ្ទាមកាន់កាប់។ ប៉ុន្តែសម្រាប់សមាជិកក្រុមឧទ្ទាមម្នាក់បាននិយាយថាក្រុមឧទ្ទាមអាចនឹងចាកចេញតែម្តងទាល់តែជនស៊ីវិលទាំងអស់ចង់ចាកចេញពីទីនោះដូចគ្នា។ ជុំវិញករណីនេះគេពុំទាន់ដឹងពីចំនួនអ្នកដែលចង់ចាកចេញពីទីក្រុង Aleppo នៅឡើយទេ ប៉ុន្តែមន្រ្តីជំនាញអង្គការសហប្រជាជាតិបានធ្វើការសន្និដ្ឋានឃើញថានៅមានជនស៊ីវិលប្រមាណជា៤០,០០០នាក់ និងក្រុមឧទ្ទាមប្រមាណ១០,០០០នាក់ទៀតដែលស្ថិតនៅក្នុងទីក្រុង Aleppo នៅឡើយ។ យ៉ាងណាមិញរដ្ឋមន្រ្តីការបរទេសនៃសម្ព័ន្ធមិត្តរបស់ប្រទេសស៊ីរី ប្រទេសរុស្ស៊ី ប្រទេសអ៊ីរ៉ង់ និងប្រទេសទួរគីដែលគាំទ្រពួកឧទ្ទាមបាននិយាយថាពួកគេនឹងធ្វើការរួមគ្នាដើម្បីបញ្ចប់ជម្លោះដ៏ក្តៅមួយនេះ៕