ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦
ការផ្ទុះដ៏ធំមួយបានធ្វើឲ្យរង្គោះរង្គើទីផ្សារមួយនៅក្នុងទីក្រុង Greater Mexico បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។ ការផ្ទុះជាបន្តបន្ទាប់មួយបានកើតឡើងប្រហែលម៉ោង២:៥០នាទីរសៀលនៅផ្សារលក់កាំជ្រួចមួយឈ្មោះ San Pablito។ លោក Luis Felipe Puente ដែលជាអ្នកសម្របសម្រួលជាតិការពារសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃបានប្រាប់អ្នកកាសែតថាយ៉ាងហោចណាស់មានមនុស្ស ៦០នាក់រងរបួសនៅក្នុងការផ្ទុះនេះ។ លោកបានឲ្យដឹងថានៅពេលនេះមិនទាន់មានអ្នកស្លាប់នៅឡើយទេប៉ុន្តែមានរបាយការណ៍មួយថាអាចមានមនុស្ស១២នាក់នឹងត្រូវស្លាប់។ សេវាសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ។ សមាជិកនៃកងទ័ពម៉ិកស៊ិកបានមកដល់ដើម្បីចូលរួមប្រតិបត្ដិការជួយសង្គ្រោះ និងការជម្លៀសផងដែរ។ គ្រោះថ្នាក់កាំជ្រួចនេះត្រូវបានកើនឡើងនៅក្នុង Tultepec ពេលវេលានៃឆ្នាំនេះ ខណៈដែលអ្នកស្រុកបានចូលរួមប្រារព្ធពិធីបុណ្យណូអែល៕