ការវាយប្រហារក្នុងក្រុងប៊ែឡាំង៖ ប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យមានសញ្ជាតិទទុយនីស៊ី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦

បុរសម្នាក់ស្ថិតនៅក្រោមការសង្ស័យរបស់អ៊ឺរ៉ុបលើករណីវាយប្រហារដោយប្រើឡានដឹកទំនិញមួយកាលពីថ្ងៃច័ន្ទ។ ព្រះរាជអាជ្ញាអាឡឺម៉ង់កំណត់បានឈ្មោះអ្នកវាយប្រហារថាមានឈ្មោះ Anis Amri អាយុ២៣ឆ្នាំមកពីប្រទេសទុយនេស៊ី។ ការព្រមានមួយបានបញ្ជាក់ថាគាត់នឹងប្រើអាវុធឬបង្ករគ្រោះថ្នាក់។ លិខិតអនុញ្ញាតិស្នាក់នៅត្រូវបានគេប្រទះឃើញក្នុងឡានដឹកទំនិញនោះ។ សេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថាជនសង្ស័យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រទេសអាឡឺម៉ង់កាលពីដើមឆ្នាំនេះពីបទសង្ស័យថាបានព្យាយាមទិញកាំភ្លើង។ របាយការណ៍បានបន្ថែមទៀតថាជនសង្ស័យអាចត្រូវរបួស ហើយនៅព្យាយាមបន្តបញ្ជារថយន្តគេចខ្លួន។ ប៉ូលិសកំពុងស្វែងរកទីជំរករបស់ជនចំណាកស្រុកក្នុងតំបន់ Emmerich នៃរដ្ឋ North Rhine-Westphalia នៅភាគខាងលិចប្រទេសអាឡឺម៉ង់ដែលជាកន្លែងចេញលិខិតអនុញ្ញាតឱ្យជនសង្ស័យនេះប្រើប្រាស់៕