ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦
កាលពីថ្ងៃពុធនេះយន្តហោះរបស់កងទ័ពអាកាសម៉ាឡេស៊ី (RMAF) បានធ្លាក់នៅមូលដ្ឋានអាកាសនៅទីក្រុង Butterworth របស់ខេត្ត Penang សម្លាប់អ្នកបើកយន្តហោះម្នាក់ និងមនុស្សបីនាក់ផ្សេងទៀតរងរបួស។ បើយោងតាមការបញ្ជាក់របស់ New Straits Times បានរាយការណ៍ថាយន្តហោះនេះបានធ្លាក់ចុះនៅម៉ោងប្រហែលជា ៥:២០នាទីល្ងាច (ម៉ោងក្នុងស្រុក) ខណៈដែលយន្តហោះនេះព្យាយាមចុះចតនៅឯមូលដ្ឋានអាកាសនេះ។ យន្តហោះនេះកំពុងបំពេញបេសកកម្មបណ្ដុះបណ្ដាលមួយចេញពីតំបន់ Subang ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ អ្នកនាំពាក្យរបស់ប៉ូលិសម្នាក់បាននិយាយថាមន្ត្រី៣នាក់ដែលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Seberang Jaya៕