ប៉ូលិសឥណ្ឌូនេស៊ីបាញ់សម្លាប់ជនសង្ស័យ៣នាក់ក្នុងការបាញ់ប្រហារគ្នាមួយបន្ទាប់ពីរកឃើញគ្រាប់បែកជាច្រើនគ្រាប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦

អ្នកនាំពាក្យប៉ូលិសនិយាយថាប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបាញ់សម្លាប់ជនសង្ស័យ៣នាក់ក្នុងការបាញ់ប្រហារគ្នាមួយនៅជាយរដ្ឋធានីហ្សាការតា (Jakarta) កាលពីថ្ងៃពុធនេះ និងបានបំផ្លាញផែនការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ។ ការវាយឆ្មក់នេះគឺជាប្រតិបត្តិការចុងក្រោយគេបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះដែលប៉ូលិសបានបង្អាក់គម្រោងបំផ្ទុះគ្រាប់បែករួមទាំងការបង្កើនការព្រួយបារម្ភទៅលើពួកសកម្មប្រយុទ្ធនៅក្នុងស្រុកក្នុងប្រទេសដែលមានជនជាតិមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោកដែលព្យាយាមប៉ុនប៉ងចាប់ផ្តើមការវាយប្រហារជាច្រើនកន្លែង។ ប៉ូលិសបានបញ្ជាក់នៅសប្តាហ៍នេះថាយ៉ាងហោចណាស់មនុស្ស១៤នាក់ត្រូវបានសួរចម្លើយអំពីផែនការបំផ្ទុះគ្រាប់បែកអត្តឃាតដែលប៉ុនប៉ងទៅលើវិមានប្រធានាធិបតីក្នុងក្រុងហ្សាការតា និងទីតាំងជាច្រើនកន្លែងទៀត។ បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃពុធនេះ ប៉ូលិសនិយាយទៀតថាជនសង្ស័យដែលអាជ្ញាធរជឿថាជាអ្នកគាំទ្ររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមានផែនការចាក់សម្លាប់មន្ត្រីប៉ូលីសនៅប៉ុស្តិ៍ចរាចរ និងបន្ទាប់មករៀបចំការបំផ្ទុះមួយដោយប្រើប្រាស់គ្រាប់បែកនៅកន្លែងដែលមានហ្វូងមនុស្សប្រមូលផ្តុំគ្នា។ គម្រោងនៃការវាយប្រហារនេះគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ៕