ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦
តាមការរាយការណ៍មួយបានឲ្យដឹងថាមនុស្ស២នាក់ស្លាប់បន្ទាប់ពីការផ្ទុះកាំជ្រួចមួយនៅជាយទីក្រុង Tangshan ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិនកាលពីថ្ងៃសៅរ៍ថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថាគ្រោះថ្នាក់នៃការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រមាណជា ១ៈ០០នាទី រសៀលនៅភូមិមួយនៅក្នុងស្រុក Fengrun។ វីដេអូ និងរូបថតផ្សព្វផ្សាយជាច្រើនត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញថាមានផ្សែងឆេះយ៉ាងធំចេញពីផ្ទះជាច្រើន ហើយក្រុមអ្នកសង្គ្រោះបានទៅដល់កន្លែងកើតហេតុផងដែរ។ យោងតាមទីភ្នាក់ងារស៊ីនហួរបានឱ្យដឹងថានៅលើបណ្តាញសង្គម Twitter ដូចទៅនឹង Weibo ថាការស៊ើបអង្កេតជាបឋមបានបង្ហាញថាការផ្ទុះនេះបណ្តាលដោយសាតែកាំជ្រួច។ ជនសង្ស័យម្នាក់ត្រូវមន្រ្តីប៉ូលិសឃុំខ្លួន៕