ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦
មន្រ្តីអ្នកនាំពាក្យរបស់ប៉ូលិសម្នាក់បាននិយាយថាប៉ូលិសប្រទេសឥណ្ឌូណេស៊ីសម្លាប់ពួកសកម្មប្រយុទ្ធអ៊ីស្លាម២នាក់កាលពីថ្ងៃអាទិត្យនេះក្នុងការបាញ់តទល់គ្នាមួយក្នុងពេលវាយឆ្មក់ក្នុងផ្ទះមួយនៅភាគខាងលិចនៃកោះចាវ៉ា។ មន្រ្តីអ្នកនាំពាក្យរបស់ប៉ូលីសជាតិលោក Awi Setiyono បានឱ្យដឹងថាបុរស២នាក់នេះត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុង Cibinong ហើយបង្ហាញប៉ូលិសពីផ្ទះរបស់ពួកគេនៅទំនប់វារីអគ្គិសនី Jatiluhur។ លោក Setiyono បានឱ្យដឹងថា “មានបុរស២នាក់នៅទីនោះ បន្ទាប់មកមានការបាញ់ដាក់គ្នា ហើយពួកយើងត្រូវតែបាញ់សម្លាប់ពួកគេ”៕