ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦
អាចារ្យជនជាតិបារាំងបានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅប្រទេសស៊ីរីក្នុងថ្ងៃបុណ្យ Christmas កាលពីថ្ងៃអាទិត្យនេះ ហើយលោកបានលើកឡើងថាការបង្ហូរឈាមបានអូសបន្លាយជាយូរមកហើយក្នុងជម្លោះមួយនេះ។ គាត់ថែមទាំងបានជំរុញឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល បោះបង់ចោលការស្អប់ និងការសងសឹក។ លោកបានបង្ហើរវោហារស័ព្ទទៅកានមនុស្សរាប់ពាន់នាក់ក្នុងវិហារកាតូលិក។ កងកម្លាំងសន្តិសុខបានរឹតបណ្តឹងក្នុងថ្ងៃបុណ្យ Christmas បន្ទាប់ពីមានការវាយប្រហារដោយប្រើរថយន្ត។ លោកអាចារ្យក៏បានលើកឡើងពីការបាត់បង់ដ៏ធំធេងចំពោះជនរងគ្រោះផងដែរ។ លោកបានប្រកាសថ្កោលទោសចំពោះអំពើភេរវកម្មពិភពលោកដែលលោកនិយាយថាវាបានធ្វើឲ្យមានភាពភ័យខ្លាច និងមនុស្សស្លាប់ក្នុងប្រទេស និងទីក្រុងនានាជាច្រើន៕