ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស៩២នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចយន្តហោះនៅក្នុងសមុទ្យខ្មៅ (Black Sea)។ យន្តហោះនេះបានបាត់ពីបណ្តាញរាដ៉ាក្នុងរយៈពេលប្រមាណជា២នាទីបន្ទាប់ពីយន្តហោះនេះចុះចតម្តងនៅម៉ោង ៥:២៥ (២:២៥ ម៉ោងក្នុងស្រុក) នៅព្រលានយន្តហោះ Latakia ក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ក្រោយពីការធ្លាក់យន្តហោះនេះ គេរកឃើញបំណែករាងកាយ១១នាក់ ប៉ុន្តែគ្មានរបាយការណ៍ណាបញ្ជាក់ថាមានអ្នករស់រានមានជិវិតនោះទេ។ យន្តហោះ Tu-១៥៤ បានដឹកទាហានដែលក្នុងនោះមានអ្នកសារព័ត៌មាន និងសមាជិកក្រុមតន្រ្តី Alexandrov ដ៏ល្បីល្បាញចំនួន៦៤នាក់ដែលនឹងត្រូវសម្តែងក្នុងជួរកងទ័ពរុស្ស៊ី។ លោកបន្ថែមថានាឡិការស្រាវជ្រាវប្រមាណជា១០០គ្រឿងត្រូវប្រើសម្រាប់ប្រតិបត្តិការស្វែងរកបំណែកយន្តហោះក្នុងតំបន់ធ្លាក់នោះ។ យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារជាតិដដែលបានឲ្យដឹងថាយន្តហោះ Tu-១៥៤ ត្រូវបានគេរកឃើញនៅចម្ងាយ១៥គីឡូម៉ែត្រពីឆ្នេសមុទ្ធខ្មៅ (Black Sea) ក្នុងទីក្រុង Sochi។ ទាក់ទងនឹងមូលហេតុនៃការធ្លាក់យន្តហោះនេះ មន្ត្រីរុស្ស៊ីពុំទាន់បានបញ្ចេញយោបល់ថាអាចបណ្តាលមកពីមានការវាយប្រហារភេរវកម្មណាមួយនៅឡើយទេ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានប្រសាសន៍ថាថ្ងៃច័ន្ទត្រូវចាត់ទុកជាថ្ងៃកាន់ទុក្ខជាតិដើម្បីគោរព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់៕