យន្តហោះ២ប៉ះទង្គិចគ្នានៅឯព្រលានយន្តហោះទីក្រុង Delhi ខណៈដែលយន្តហោះមួយផ្សេងទៀតធ្លាក់ផ្លូវនៅព្រលានយន្តហោះ Goa

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦

យ៉ាងហោចណាស់មានមនុស្ស១២នាក់រងរបួសខណៈដែលជម្លៀសមនុស្សចេញពីយន្តហោះ Jet Airways ដែលរអិលធ្លាក់ចេញពីផ្លូវនៅព្រលានយន្តហោះ Dabolim Goa។ គ្រោះថ្នាក់នេះកើតឡើងនៅប៉ុន្មានម៉ោងមុនពេលឧប្បត្តិហេតុមួយផ្សេងទៀតនៅទីក្រុងដេលីដែលយន្តហោះ២គ្រឿងរត់ទុលមុខគ្នានៅលើផ្លូវ។ ឧប្បត្តិហេតុយន្តហោះរត់ទុលមុខគ្នានៅលើផ្លូវនេះ កើតឡើងនៅព្រលានយន្តហោះអន្តរជាតិ Indira Gandhi របស់ទីក្រុង Delhi កាលពីព្រឹកថ្ងៃអង្គារខណៈដែលយន្តហោះទាំង២មកពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងគ្នាគឺក្រុមហ៊ុន Indigo និង SpiceJet។ យោងតាមរបាយការណ៍ដែលលើកឡើងដោយកាសែត The Times របស់ឥណ្ឌាបានឲ្យដឹងថាហេតុការណ៍នោះកើតឡើងដោយសារតែការឲ្យដំណឹងច្រឡំរបស់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ហេតុការណ៍នេះកើតឡើងប្រហែលជានៅម៉ោង៥ព្រឹកម៉ោងនៅក្នុងស្រុកកាលពីថ្ងៃអង្គារ។ មូលហេតុនៃឧប្បត្តិហេតុនេះមិនទាន់បានកំណត់នៅឡើយទេ ប៉ុន្តែនឹងត្រូវធ្វើការស៊ើបអង្កេតដោយការិយាល័យស៊ើបអង្កេតចំពោះឧប្បត្តិហេតុយន្តហោះ (AAIB)។ គួរបញ្ជាក់ផងដែរថាព្រលានយន្តហោះនេះត្រូវបានបិទក្រោយពីមានឧប្បត្តិហេតុ៕