មនុស្ស១០នាក់ស្លាប់ និងយ៉ាងហោចណាស់២០នាក់រងរបួសនៅក្នុងការបំផ្ទុះនៅកន្លែងប្រកួតប្រដាល់ក្នុងប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមានមនុស្ស១០នាក់ស្លាប់ និងយ៉ាងហោចណាស់២០នាក់រងរបួសបន្ទាប់ពីមានការផ្ទុះ២ដងនៅឯកន្លែងប្រកួតប្រដាល់មួយនៅក្នុងប្រទេសហ្វីលីពីន។ ហេតុការណ៍ផ្ទុះនេះកើតឡើងម៉ោងប្រមាណជា៩យប់ថ្ងៃពុធក្នុងពេលប្រារព្ធពិធីបុណ្យមួយនៅក្នុង Hilongos Leyte ដែលជាកោះមួយក្នុងចំណោមក្រុមកោះ Visayas ប្រទេសហ្វីលីពីន។ លោក Abella បានឲ្យដឹងថារដ្ឋាភិបាលមិនទាន់ទទួលសេចក្តីលម្អិតបន្ថែមទៀតអំពីការផ្ទុះគ្រាប់បែកនេះនៅឡើយទេ។ យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថារហូតមកដល់ពេលនេះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។ ការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះកំពុងធ្វើឡើងដោយប៉ូលិសនៅ Hilongos និងក្រុមជំនាញបំផ្ទុះគ្រាប់បែក៕