ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦
ប៉ូលិសអាល្លឺម៉ង់បានដោះលែងបុរសជនជាតិទុយនេស៊ីមានវ័យ៤០ឆ្នាំបន្ទាប់ពីឃាត់ខ្លួនពីបទជាប់សង្ស័យវាយប្រហារនៅផ្សារក្នុងទីក្រុងប៊ែឡាំង។ ព្រះរាជអាជ្ញាមានប្រសាសន៍ថាពួកគេបានរកឃើញលេខទូរស័ព្ទរបស់ភេវករ Anis Amri ដែលសម្លាប់មនុស្សអស់១២នាក់ ដោយប្រើវិធីសាស្រ្តបើករថយន្តបុកផ្ទាល់ជាមួយរថយន្តយោធានៅក្នុងផ្សារ។ ក្រោយមក Amri ត្រូវប៉ូលិសបាញសម្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីថ្ងៃកើតហេតុ៤ថ្ងៃ។ បុរសវ័យ២៤ឆ្នាំ ជនជាបានធ្វើការបាញ់ប្រហារបណ្តាលឲ្យមានអ្នករងរបួសចំនួន ០១ នាក់។ Amri មានជាប់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាម និងបានបង្ហាញភក្តីភាពចំពោះក្រុមឧទ្ទាម IS។ យោងតាមប្រសាសន៍របស់លោកនាយករដ្ឋន្រ្តី Paolo Gentiloni បានឲ្យដឹងថាពុំមានភ័ស្តតាងណាមួយបង្ហាញថា Amri មានបណ្តាញច្បាស់លាស់ក្នុងប្រទេសអ៊ីតាលីនោះទេ។ ក្រុមអ្នកស៊ើបអង្កេតកំពុងតែប្រមូលព័ត៌មានពីការធ្វើដំណើររបស់ Amri បន្ទាប់ពីការវាយប្រហារក្នុងទីក្រុង Berlin ខណៈដែល Amri គឺជាប្រធានបទដ៏ក្តៅគគុកពីដីកាចាប់ខ្លួននៅទូរទាំងអឺរ៉ុប៕