ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦
មន្ត្រីប៉ូលិសបានបញ្ជាក់នៅថ្ងៃសុក្រនេះថាមន្ត្រីប្រឆាំងភេរវកម្មអូស្រ្តាលីបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ៤០ឆ្នាំនៅព្រលានយន្តហោះទីក្រុងស៊ីដនីបន្ទាប់ពីបុរសម្នាក់នេះចុះពីលើយន្តហោះដែលមកពីទីក្រុងឡុងដ៏ ហើយប៉ូលិសបានចោទប្រកាន់ទៅលើបុរសនេះពីការគំរាមកំហែងនៅលើអនឡាញពាក់ព័ន្ធទៅនឹងពិធីបុណ្យឆ្លងឆ្នាំថ្មីនៅទីក្រុងស៊ីដនី។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីការតាមដានរបស់មន្តី្រប៉ូលិសនៅភាគខាងត្បូងនៃទីក្រុង Melbourne អស់រយៈពេលមួយសប្តាហ៍ដែលអាជ្ញាធរនិយាយថាពួកគេបានបំផ្លាញនូវផែនការមួយរបស់រដ្ឋអ៊ីស្លាមក្នុងការវាយប្រហារទៅលើកន្លែងដែលលេចធ្លោជាច្រើននៅថ្ងៃឆ្លងឆ្នាំថ្មីក្នុងទីក្រុងនេះ។ លោក Damien O’Neil ត្រូវចាប់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ ហើយលោករងការចោទប្រកាន់ក្រោមច្បាប់ព្រហ្មទណ្ឌពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាត និងការលើកទឹកចិត្តក្នុងការធ្វើអត្តឃាត ហើយវាមិនពាក់ព័ន្ធនឹងច្បាប់ប្រឆាំងភេរវកម្មនោះទេ។ មន្រ្តីប៉ូលិសមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសម្នាក់នេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាសន្តិសុខសុវត្ថិភាពនៅក្នុងទីក្រុង Melbourne បានរឹងបន្តឹងបន្ទាប់ពីមានការវាយឆ្មក់ជាច្រើនកាលពីសប្តាហ៍មុនដែលមន្ត្រីប៉ូលិសជាង២,០០០នាក់ត្រូវដាក់ពង្រាយនៅទីតាំងសំខាន់ៗជាច្រើនក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃសៅរ៍នេះដែលជាកន្លែងមនុស្សរាប់ម៉ឺននាក់នឹងចូលរួមនៅថ្ងៃឆ្លងឆ្នាំ៕