ទីក្រុងស៊ីនជាំងរបស់ប្រទេសចិនបង្កើតក្រុមអ្នកច្បាប់ដើម្បីកាត់ទោសលើករណីភេរវកម្ម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦

សារព័ត៌មានស៊ីនហួរបានបញ្ជាក់កាលពីថ្ងៃសុក្រនេះថាព្រះរាជអាជ្ញាជាច្រើននាក់នៅភាគខាងលិចទីក្រុងស៊ីនជាំងដែលជាតំបន់មួយងាយរងគ្រោះនូវអំពើហិង្សានៅក្នុងប្រទេសចិនបានបង្កើតនូវក្រុមអ្នកច្បាប់ពិសេសមួយសម្រាប់ធ្វើការដោះស្រាយ និងកាត់ទោសទៅលើករណីភេរវកម្ម។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងទីក្រុងស៊ីនជាំងដែលស្ថិតនៅលើព្រំដែនចំណុចកណ្តាលនៃតំបន់អាស៊ីដែលសម្បូរទៅដោយអំពើហិង្សារវាងក្រុមជនជាតិមូស្លីម Uighur និងជនជាតិហាន (Han)។ រាជរដ្ឋាភិបាលបានស្តីបន្ទោសទៅលើភាពចលាចលដែលបង្ករឡើងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បើទោះបីជាក្រុមសិទ្ធិមនុស្សបាននិយាយថាវាកើតឡើងដោយសារតែការគ្រប់គ្រងដោយរដ្ឋាភិបាលចិនបង្ករទៅជាកំហឹងផ្នែកសាសនា។ ប៉ុន្តែប្រទេសចិនបានធ្វើការបដិសេធទៅលើការបង្កា្របនៅក្នុងតំបន់ស៊ីនជាំងនេះ។ សារព័ត៌មានស៊ីនហួរបានបន្ថែមទៀតថាក្រុមនេះនឹងមានក្រុមព្រះរាជអាជ្ញាចំនួន៣០នាក់ក្នុងផ្នែកទាំង៦នៅទីក្រុងស៊ីនជាំងសម្រាប់ធ្វើការដោះស្រាយនឹងកាត់ទោសទៅលើក្រុម Kashgar ក្រុម Hotan ក្រុម Uighur និងក្រុម Urumqi។ គួរបញ្ជាក់ផងដែរថានៅសប្តាហ៍នេះក្រុមអ្នកវាយប្រហារជាច្រើននាក់បានបើករថយន្តមួយគ្រឿងសម្រុកចូលទៅអាគាររដ្ឋាភិបាលក្នុងទីក្រុងស៊ីនជាំងហើយបំផ្ទុះគ្រាប់បែក និងបានប្រើប្រាស់កាំបិតសម្លាប់មនុស្ស២នាក់ផ្សេងទៀតមុនពេលដែលក្រុមអ្នកវាយប្រហារទាំងនោះត្រូវបានបាញ់សម្លាប់។ រហូតមកទល់ពេលនេះទីក្រុងស៊ីនជាំងហាក់ដូចជានៅស្ងប់ស្ងាត់នៅឡើយដោយមិនទាន់មានការវាយប្រហារទ្រង់ទ្រាយធំនៅឡើយទេ៕