ការវាយប្រហារនៅក្លឹបរាត្រី៖ ប៉ូលិសតាមប្រមាញ់ជនដៃដល់បន្ទាប់ពីវាយប្រហារសម្លាប់មនុស្សជាច្រើននាក់ក្នុងទីក្រុង Istanbul

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧

ប៉ូលិសក្រុង Istanbul កំពុងតែស្វែងរកចាប់ខ្មាន់កាំភ្លើងបន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់៣៩នាក់ក្នុងក្លឹបកំសាន្តរាត្រី Reina កាលពីថ្ងៃអាទិត្យខណៈដែលអ្នកដំណើររាប់រយអ្នកកំពុងតែសប្បាយក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី។ យោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ចបានឲ្យដឹងថាជនបរទេស១៥នាក់ស្លាប់ដែលក្នុងនោះរួមមានទាំងប្រជាជនសញ្ជាតិអ៊ីស្រាអ៊ែល បារាំង ទុយនេស្ស៊ី លីបង់ ឥណ្ឌា បង់ក្លាដែស ហ៊្សកដង់ អារ៉ាប៊ីសាអូឌីត។ ហេតុការណ៍នេះ អ្នកវាយប្រហារបានបាញ់សម្លាប់ប៉ូលិស និងមន្រ្តីសន្តិសុខនៅច្រកចូលក្លឹបមុនពេលខ្មាន់កាំភ្លើងរូបនេះសម្រុកចូលក្លឹបដែលសម្បូរដោយតារាល្បីៗ និងជនបរទេស។ អ្នកវាយប្រហារបានរត់ចោលកាំភ្លើងមុនពេលបន្លំខ្លួនរត់ចូលក្នុងក្រុមមនុស្សដែលកំពុងចលាចល និងរត់គេចខ្លួនបានសម្រេចនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសទួរគី។ មានគេអះអាងថា Binali Yildirim ជាក្មាន់កាំភ្លើងដែលមិនបានស្លៀកពាក់ឯកសណ្ឋាន Santa Claus។ ការវាយប្រហារនេះសម្លាប់មនុសស្សប្រមាណជា៣៩នាក់ និងមនុស្ស៦៩នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ មូលហេតុនៃការវាយប្រហារនេះមិនទាន់មានភ័ស្តតាងណាបញ្ជាក់ពីគោលបំណងច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យលើក្រុមភេរវករ IS៕