ខ្មាន់កាំភ្លើង Brazil បាញ់សម្លាប់អតីតប្រពន្ធ និងកូនប្រុសរបស់ខ្លួន និងភ្ញៀវ១០នាក់ផ្សេងទៀត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧

ខ្មាន់កាំភ្លើងជនជាតិ Brazil បានបាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួន និងកូនប្រុសរួមជាមួយភ្ញៀវ១០នាក់ផ្សេងទៀតដែលមកចូលរួមពីធីស្វាគមន៍ឆ្នាំថ្មី ហើយក្រោយមកបុរសរូបនោះបានបាញ់សម្លាប់ខ្លួនឯងដែលបន្សល់ទុកអ្នករងរបួសចំនួន៣នាក់មិនទាន់ស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រពីក្រុង Sao Paulo ដោយបុរសរូបនោះមានកាំភ្លើងដៃ និងធ្វើការបាញ់សម្លាប់នៅក្នុងផ្ទះរបស់គាត់នេះបើយោងតាមសម្តីរបស់ប៉ូលិស។ សាក្សីនៅក្បែរនោះបានឲ្យដឹងថាពួកគេឮសម្លេងផ្ទុះ ប៉ុន្តែមិនបានចាប់អារម្មណ៍ខណៈដែលពួកគេតែបើកទ្វារដើម្បីចេញទៅមើលកាំជ្រួច ហើយស្រាប់តែមានជនរងគ្រោះម្នាក់រត់ចូលផ្ទះគាត់ស្រែកឲ្យជួយ។ សាក្សីបានបន្ថែមទៀតថាហេតុការណ៍នេះបានកើតឡើងមុនពេលពាក់កណ្តាលយប់។