រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រទេស Burundi ត្រូវឃាតករបាញ់សម្លាប់ក្នុងថ្ងៃឆ្លងឆ្នាំ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រទេស Burundi ត្រូវឃាតករបាញ់សម្លាប់ខណៈដែលលោកធ្វើដំណើរទៅផ្ទះដើម្បីចូលរួមពិធីឆ្លងឆ្នាំ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Emmanuel Niyonkuru អាយុ៥៤ឆ្នាំត្រូវឧក្រិដ្ឋជនប្រដាប់ដោយកាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណជា០០:៤៥ម៉ោងក្នុងស្រុកនេះបើយោងតាមប្រភពព័ត៌មាននៅលើ tweet របស់ប៉ូលិស។ បើយោងតាម tweet របស់មន្រ្តីប៉ូលិសលោក Pierre Nkurikiye បានឲ្យដឹងថាស្រ្តីម្នាក់ដែលរួមដំណើរជាមួយលោក Niyonkuru ត្រូវបានគេឃាត់ខ្លួន និងធ្វើការសាកសួរទាក់ទងនឹងករណីធ្វើឃាតនេះ។ យោងតាមប្រសាន៍របស់លោកប្រធានធិបតីលោក Pierre Nkurunziza បានឲ្យដឹងថាឧក្រិដជនដែលធ្វើរឿងនេះនឹងមិនរួចខ្លួនដាច់ខាត៕