សហរដ្ឋអាមេរិចថ្កោលទោសចំពោះផែនការកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៧

កាលពីថ្ងៃអាទិត្យទី១ ខែមករា ឆ្នាំ២០១៧ នេះសហរដ្ឋអាមេរិចបានថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់ប្រទេសកូរ៉េខាងជើងក្នុងការសាកល្បងបាញ់ផ្លោងគ្រាប់ម៉ីស៊ីល និងព្រមានទីក្រុងព្យុងយ៉ាងចំពោះ “សកម្មភាពបង្ករហេតុនេះ”។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិចបានអំពាវនាវឱ្យរដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិចបង្ហាញទៅកាន់កូរ៉េខាងជើងអំពីសកម្មភាពមិនស្របច្បាប់ដែលអាចបង្ករផលវិបាកជាច្រើនដល់ពិភពលោក។ បញ្ហានេះត្រូវបានលើកឡើងដោយលោកប្រធានាធិបតី Barack Obama មុនពេលប្រគល់អំណាចទៅកាន់លោក Donald Trump ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។ សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីលោក Kim Jong-un ដែលជាមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើងបញ្ជាក់ថាប្រទេសរបស់គាត់នឹងសាកល្បងបាញ់គ្រាប់ម៉ីស៊ីលដែលអាចបាញ់ទៅដល់ច្រាំងសមុទ្ររបស់សហរដ្ឋអាមេរិច។ គួរបញ្ជាក់ផងដែរថាទីក្រុងព្យុងយ៉ាងមិនធ្លាប់ទទួលបានជោគជ័យក្នុងការបាញ់សាកគ្រាប់ម៉ីស៊ីលផ្លោងឆ្លងអន្តរទ្វីប (ICBM) នៅឡើយទេ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាកូរ៉េខាងជើងពិតជាជិតសម្រេចរឿងនេះហើយ។ មេដឹកនាំ Kim Jong-un បានបោះជំហានខ្លាំងទៅលើទិសដៅនៃការដឹកនាំបន្តពីលោក Kim Jong-il ដែលស្លាប់នៅក្នុងខែធ្នូ ឆ្នាំ២០១១៕