ជនបរទេស២នាក់ត្រូវចាប់ខ្លួននៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧

អាជ្ញាធរប្រទេសទួរគីបានចាប់ខ្លួនជនជាតិបរទេស២នាក់ដែលមានជាប់ពាក់ពន្ឋ័ទៅនឹងការវាយប្រហារភេរវកម្មក្នុងក្លិបកំសាន្តរាត្រីមួយកន្លែងកាលពីថ្ងៃចូលឆ្នាំថ្មីដែលសម្លាប់ជិវិតមនុស្ស៣៩នាក់នៅព្រលានយន្តហោះ Ataturk ទីក្រុង Istanbul។ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេទាក់ទងទៅនឹងសញ្ជាតិរបស់ពួកគេ។ ប៉ុន្តែមនុស្សសរុបចំនួន១៦នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរប្រទេសទួរគីកំពុងតាមស្វែងរកខ្មាន់កាំភ្លើងដែលបើកការវាយប្រហារនៅក្លិបរាត្រី Reina នេះ៕