ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមស៊ីរីនិយាយថាពួកគេនឹងព្យួរការចរចាសន្តិភាពដែលគ្រោងធ្វើដោយរុស្ស៊ី និងទួរគីក្នុងខែក្រោយនេះ។ កងកម្លាំងទួរគី និងរុស្ស៊ីបានធ្វើកិច្ចចរចារបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងធ្វើឡើងជាញឹកញាប់តាំងពីពេលហ្នឹងមក។ ការជជែកស្តីពីសន្តិភាពនេះនឹងធ្វើឡើងក្នុងទីក្រុង Astana នៃសាធារណរដ្ឋ Kazakhstan។ ក្រោយមកភាគីទាំងសងខាងនៅតែបន្តការបាញ់ និងបំពានលើកិច្ចចរចារទ្រង់ទ្រាយធំ នេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃច័ន្ទ។ កាលពីថ្ងៃឆ្លងឆ្នាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរួមមតិជាឯកច្ឆន្ទក្នុងការគាំទ្រប្រទេសរុស្ស៊ី និងទួរគីបញ្ចប់សង្គ្រាមក្នុងប្រទេសស៊ីរី និងចូលរួមរៀបចំកិច្ចពិភាក្សាសន្តភាព។ កិច្ចចរចារសន្តិភាពក្នុងសាធារណរដ្ឋ Kazakhstan មានរុស្ស៊ី និងអ៊ីរ៉ង់ជាអ្នកសម្របសម្រួលដោយពួកគេនៅពីក្រោយប្រទេសស៊ីរី និងប្រទេសទួរគីជាអ្នកគាំទ្រយ៉ាងសំខាន់របស់ក្រុមឧទ្ទាម។ ការចរចារនេះត្រូវគេរំពឹងថានឹងមានការសម្របសម្រួលពីអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៅពាក់កណ្តាលខែកុម្ភៈ។ ក្រោយមកការសម្រេចចុងក្រោយនៃការចរចាបានបរាជ័យដោយសារមានការលើកទៅខែមេសាឆ្នាំ២០១៦។ ក្នុងកិច្ចចរចារឈប់បាញ់គ្នានេះគេមិនបានរាប់បញ្ចូលក្រុមឧទ្ទាមដូចជា ក្រុម Kurd ស៊ីរី ក្រុម JFS ទេ នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីកងកម្លាំងទាហានស៊ីរី។ ក្រុម YPG គឺក្រុមបុត្រសម្ព័ន្ធរបស់បក្ស Kurdistan Worker (PKK) ដោយក្រុមទាំង២ត្រូវប្រទេសទួរគីចាត់ទុកថាជាក្រុមភេរវកម្ម៕