L/Cpl Scott Hetherington៖ ទាហានអង់គ្លេសស្លាប់ដោយគ្រោះថ្នាក់ក្នុងការបាញ់ប្រហារ

0

ប្រភពពត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៦

ទាហានអង់គ្លេសស្លាប់ក្នុងប្រទេសអ៊ីរ៉ាក់ដោយសារមានគ្រោះថ្នាក់ក្នុងការបាញ់នេះបើយោងតាមប្រភពបញ្ជាក់ពីភ្នាក់ងារ BBC។ លោក L/Cpl Scott Hetherington អាយុ២២ឆ្នាំស្លាប់នៅតំបន់ Camp Taji ភាគខាងជើងក្រុង Baghdad កាលពីថ្ងៃច័ន្ទ។ លោក L/Cpl Scott Hetherington មកពីទីក្រុង Middleton របស់ទីក្រុងធំ Greater Manchester ហើយសព្វថ្ងៃជាឪពុករបស់ក្មេងស្រីម្នាក់នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងការពារជាតិ។ លោកបានបម្រើការជាមេបញ្ជាការនៃកងរថយន្តជាមួយកងវរសេនាតូច Battalion ទី២ នៃកងវរសេនាធំរបស់ Duke Lancaster ។ យោងតាមអគ្គមេបញ្ជាការ លោក Lt Col Rob បានឱ្យដឹងថា: លោក L/Cpl Scott Hetherington គឺជាទាហានល្អ និងជាមេដឹកនាំថ្នាក់ឈានមុខគេ។ គាត់គឺជាទាហានអង់គ្លេសដំបូងគេដែលស្លាប់លើទឹកដីអ៊ីរ៉ាក់ក្នុងរយៈកាល៨ឆ្នាំមកនេះ៕