ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧
ទូរទស្សន៍ក្នុងស្រុកនិយាយថាកាលពីថ្ងៃពុធម្សិលនេះមានបុរសជនជាតិចិនម្នាក់ដែលរស់នៅភាគខាងត្បូងទីក្រុងក្វាងស៊ីបានយកកាំបិតចាក់ទៅលើក្មេងៗបណ្តាលឱ្យរងរបួស១១នាក់ដែលក្មេងទាំងនោះសុទ្ធតែជាសិស្សសាលាមត្តេយ្យ។ បទលើ្មសនៃអំពើហិង្សាគឺជារឿងកម្ររនឹងកើតឡើងណាស់នៅក្នុងប្រទេសចិនបើយើងធ្វើការប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀត ប៉ុន្តែការវាយប្រហារដោយប្រើប្រាស់កាំបិត និងពូថៅបានកើតឡើងជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលគោលដៅភាគច្រើនទៅលើក្មេងៗ។ ទូរទស្សន៍ Central Television របស់ប្រទេសចិនបានបញ្ជាក់ថាបុរសម្នាក់បានលោតឡើងតាមរបងសាលារៀនមត្តេយ្យមួយនៃទីក្រុង Pingxiang និងបានចាក់ទៅលើក្មេងៗសិស្សសាលាតែម្តង។ ក្មេងៗដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ជនសង្ស័យនេះត្រូវបានប៉ូលិសចាប់ឃុំខ្លួន និងបន្តធ្វើការស៊ើបអង្កេត ប៉ុន្តែឈ្មោះរបស់ជនសង្ស័យនេះនៅមិនទាន់បានដឹងនៅឡើយនោះទេ៕