ប្រទេសអូស្រ្តាលីបដិសេធពី “ការជ្រើសរើស” ទាហានជនជាតិឥណ្ឌូនេស៊ីថ្មីជាច្រើនរូប

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៧

នៅថ្ងៃព្រហស្បនិ៍ទី៥នេះប្រទេសអូស្រា្តលីបានធ្វើការបដិសេធចំពោះការជ្រើសរើសកងទ័ពជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់ដែលមានសមត្ថភាពខ្លាំងបំផុតបន្ទាប់ពីទំនាក់ទំនងរបស់កងកម្លាំងទាំងពីរត្រូវបានផ្អាក។ ប្រទេសទាំង២នេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការដែលបានផ្អាកកាលពីខែមុននេះដោយសារតែសម្ភារៈបង្រៀនកងកម្លាំងយោធាក្នុងទីក្រុង Jakarta ត្រូវគេរកឃើញថាស្រដៀងគ្នាទៅនឹងសម្ភារៈនៅមូលដ្ឋានកងទ័ពអូស្រា្តលី។ កិច្ចសហការនេះរួមបញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នា ការអប់រំ និងការផ្លាស់ប្តូរកម្មវិធីសិក្សាដែលបានផ្អាកដោយសារតែមន្ត្រីឥណ្ឌូនេស៊ីម្នាក់លើកឡើងអំពីសម្ភារៈក្នុងការហាត់រៀននេះ។ អាជ្ញាធរជាច្រើននាក់មិនបាននិយាយអំពីមូលហេតុនៃបញ្ហានេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអូស្រា្តលីបាននិយាយថាវាពាក់ព័ន្ធទៅនឹងផ្ទាំងរូបភាពនាៗនៅក្នុងខេត្ត West Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងធ្លាប់មានការបះបោរ (កម្រិតតិចនៅឡើយ) ជាច្រើនទសវត្សមកហើយ។ ទូរទស្សន៍ ABC បានចាក់ផ្សាយវីដេអូកាលពីថ្ងៃព្រហស្បនិ៍នេះអំពីនាយឧត្តមសេនីយ៍ Gatot Nurmantyo ផ្តល់ការបង្រៀនក្នុងខែវិច្ឆិកា ដែលសំឡេងរបស់គាត់ហាក់ដូចជាភ័យខ្លាចក្នុងពេលដែលព្យាយាមជ្រើសរើសក្រុមទាហានយកមកបណ្តុះបណ្តាលក្នុងប្រទេសអូស្រា្តលី៕