ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧
ទូរទស្សន៍រដ្ឋបានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស៩នាក់ស្លាប់ និង១៥នាក់រងរបួសខណៈដែលគ្រាប់បែកក្នុងរថយន្តមួយបានបំផ្ទុះឡើងនៅចំកណ្តាលទីក្រុង Jableh ប្រទេសស៊ីរី។ គ្រាប់បែកនេះផ្ទុះនៅជិតពហុកីឡាដ្ឋានក្នុងស្រុកមួយ ហើយរបាយការណ៍នោះបានឲ្យដឹងថាមានរថយន្តជាច្រើនបានឆេះ និងហាងជាច្រើនកន្លែងនៅក្បែរនោះទទួលរងការខូចខាតពីការផ្ទុះនេះ។ ក្នុងពេលនោះ ក្រុមឧទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានប្រកាសតាមរយៈការផ្សាយចេញពីក្រុម ISIS ថាទីក្រុង Jableh ត្រូវបានគេកំណត់គោលដៅ។ មិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេថា តើអ្នកណានៅពីក្រោយការវាយប្រហារចុងក្រោយបំផុតនៅ Jableh នេះទេ៕