ទាហាននីហ្សេរីយ៉ារកឃើញក្មេងស្រីម្នាក់ដែលក្រុមបូកូហារាំចាប់ជំរិតកាលពីឆ្នាំ២០១៤ នៅទីក្រុង Chibok

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៧

អ្នកនាំពាក្យកងទ័ពម្នាក់បានបញ្ជាក់នៅថ្ងៃព្រហស្បនិ៍ថាទាហាននីហ្សេរីយ៉ាបានរកឃើញក្មេងស្រីសិស្សសាលាម្នាក់ក្នុងចំណោមសិស្សចំនួន២០០នាក់ដែលក្រុមសកម្មប្រយុទ្ធបូកូហារាំចាប់ជំរិតនៅពេលដែលពួកគេចេញពីសាលារៀនមួយនៅភាគឦសានទីក្រុង Chibok កាលពីឆ្នាំ​២០១៤។ ក្រុមទាហានបានរកឃើញក្មេងស្រីដែលមានឈ្មោះថា Rakiya Abubkar នៅក្បែរតំបន់ Algarno ដែលក្មេងស្រីម្នាក់នេះថែមទាំងមានផ្ទៃពោះ៦ខែទៀតផង។ ក្មេងស្រីសិស្សសាលាសរុបចំនួន២៧៦នាក់ត្រូវក្រុមបូកូហារាំចាប់ខ្លួននៅក្នុងទីក្រុង Chibok កាលពីឆ្នាំ២០១៤ ក្នុងសកម្មភាពបះបោររបស់ពួកគេ។ ក្មេងសិស្សសាលាប្រមាណជា២០នាក់ត្រូវបានដោះលែងកាលពីខែតុលានៅក្នុងកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយកាកបាទក្រហម។ ចំណែកអ្នកផ្សេងទៀតបានរត់គេចខ្លួនឬត្រូវគេជួយសង្គ្រោះ ប៉ុន្តែសិស្សសាលា២០០នាក់ទៀតទទួលដំណឹងថាជាប់ឃុំឃាំងនៅឡើយ។ គួរបញ្ជាក់ផងដែរថាក្រុមបូកូហារាំបានសម្លាប់មនុស្សប្រមាណជា ១៥,០០០នាក់ និងមានសមាជិកប្រមាណជា២លាននាក់ក្នុងការបះបោររយៈពេល៧ឆ្នាំ ហើយក្រុមនេះមានគោលដៅក្នុងការបង្កើតក្រុមរដ្ឋអ៊ីស្លាមនៅភាគឦសានប្រទេសនីហ្សេរីយ៉ា៕