ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៧
ប្រធានប៉ូលិសផ្ទៃប្រទេសរបស់ហ្វីលីពីននិយាយថាកងកម្លាំងពិសេសបានបាញ់សម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងការប៉ះទង្គិចមួយដែលកើតឡើងកាលពីថ្ងៃព្រហស្បនិ៍នេះ ហេតុការណ៍នេះអាចនាំឲ្យមានការសងសឹកកើតឡើងផងដែរ។ ថ្មីៗនេះលោកប្រធានាធិបតីប្រទេសហ្វីលីពីន Rodrigo Duterte ព្រមានថានឹងប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលមានសម្បុកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងត្រូវតែកម្ចាត់ចោលដើម្បីជៀសវាង “ការចម្លងរោគ” ទៅកាន់កន្លែងផ្សេងទៀត។ មនុស្ស៣នាក់របស់ក្រុម AKP Maguid ត្រូវចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់កងកម្លាំងពិសេសក្នុងរមណីដ្ឋានមួយដែលស្ថិតនៅក្នុងភាគខាងត្បូងនៃខេត្ត Sarangani ដែលបុរសទាំង៣នាក់នេះមានឈ្មោះថាលោក Matahata Dialawe Arbodeda លោក Ismael Sahak និងលោក Morhaban veloso។ អ្នកទាំង៣នាក់នេះស្ថិតក្នុងក្រុមសកម្មប្រយុទ្ធ AKP ដែលគេដឹងថាជាផ្នែកមួយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបង្ករភាពចលាចលជាច្រើនលើកច្រើនសារនៅភាគខាងត្បូងប្រទេសហ្វីលីពីនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕