ប្រមុខដឹកនាំដែលគាំទ្រក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវប៉ូលីសហ្វីលីពីនបាញ់សម្លាប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៧

មន្ត្រីអាជ្ញាធរបញ្ជាក់ថាកងកម្លាំងពិសេសរបស់ប្រទេសហ្វីលីពីនបានបាញ់សម្លាប់មេដឹកនាំក្រុមអ្នកគាំទ្រពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់កាលពីថ្ងៃព្រហស្បនិ៍នេះដែលបានវាយប្រហារសម្លាប់ជនស៊ីវិលដើម្បីទទួលការគាំទ្រពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ឺរ៉ាក់ និងប្រទេសស៊ីរី។ លោក Mohammad Jafffar Maguid ដែលជាស្ថាបនិក និងជាមេដឹកនាំរបស់ក្រុម Ansarul Khilafa ក្នុងប្រទេសហ្វីលីពីនស្ថិតក្រោមការតាមដាន និងបាញ់សម្លាប់នៅរមណីយដ្ឋានលើឆ្នេរសមុទ្រនៃកោះភាគខាងត្បូងនៅរំលងអាធ្រាត ខណៈដែលក្រុមអ្នកគាំទ្រ៣នាក់ផ្សេងទៀតត្រូវចាប់ខ្លួន។ ក្រុម Ansarul Khilafa ជាក្រុមមួយរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលតែងតែបង្ករអំពើហិង្សានៅក្នុងតំបន់ Mindanao ដែលជាកន្លែងសំបូរទៅដោយជនជាតិអ៊ីស្លាមដែលតែងតែបង្ករការបះបោរ។ គួរបញ្ជាក់ផងដែរថា សមាជិករបស់ក្រុម Ansarul Khilafa ចំនួន៨នាក់ត្រូវបានបាញ់សម្លាប់ក្នុងការប៉ះទង្គិចមួយក្នុងខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងទីក្រុង Palimbang ដែលមានចម្ងាយ១,០០០គីឡូម៉ែត្រពីទីក្រុងម៉ានីល៕