ក្រុមទាហានហ្វីលីពីនសម្លាប់ខ្សែរយៈរបស់ក្រុមរដ្ឋអ៊ីស្លាម២នាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៧

មន្តី្រប៉ូលិសនិយាយថាកាលពីថ្ងៃសៅរ៍កងកម្លាំងសន្តិសុខហ្វីលីពីនបាញ់សម្លាប់ជនជាតិបរទេសប្រុសស្រី២នាក់ដែលជាប់សង្ស័យថាជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម បន្ទាប់ពីមេដឹកនាំរបស់ក្រុមនេះត្រូវគេបាញ់សម្លាប់បាន២ថ្ងៃប៉ុណ្ណោះ។ គេស្គាល់ថាជនបរទេសនេះជាជនជាតិប៉ាគីស្ថានដែលរឹងទទឹងជាមួយប៉ូលិស ហើយព្យាយាមគប់គ្រាប់បែកដៃខណៈដែលមន្ត្រីប៉ូលិស និងកងកម្លាំងយោធាកំពុងប្រតិបត្តិការតាមប្រម៉ាញ់ក្រុមភេរវករក្នុងខេត្ត Sarangani ។ កងកម្លាំងយោធា និងមន្ត្រីប៉ូលិសកំពុងបើកប្រតិបត្តិការប្រឆាំងទៅនឹងសមាជិកជាច្រើននាក់របស់ពួកសកម្មប្រយុទ្ធ Ansar Al-Khilafah Philippines (AKP) ដែលជាក្រុមមួយសច្ចារស្មោះស្ម័គ្រជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម និងបង្ករការបះបោរជាច្រើនលើកច្រើនសារនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃព្រហស្បិ៍ កងកម្លាំងសន្តិសុខបានបាញ់សម្លាប់មេដឹកនាំរបស់ក្រុម AKP គឺលោក Mahammad Jaafar Maguid និងបានចាប់ខ្លួនសមាជិក៣នាក់ថែមទៀតផង។ ភាគច្រើនសកម្មភាពរបស់ក្រុម AKP នេះគឺការចូលលួចដុតផ្ទះ និងការសម្លាប់មនុស្សដោយប្រើប្រាស់គ្រាប់បែក៕