ក្រុមបូកូហារ៉ាមវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់នីហ្សេរីយ៉ាបណ្តាលឱ្យទាហាន៥នាក់ស្លាប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧

ទាហានម្នាក់និយាយនៅថ្ងៃអាទិត្យនេះថាទាហាននីហ្សេរីយ៉ា៥នាក់ និងក្រុមអ្នកប្រយុទ្ធរបស់ក្រុមបូកូហារាំប្រមាណជា១៥នាក់ទៀតត្រូវបានសម្លាប់នៅពេលដែលក្រុមជីហាដនេះវាយប្រហារទៅលើមូលដ្ឋានកងទ័ពរបស់នីហ្សេរីយ៉ាដែលជាតំបន់ដាច់ស្រយាលមួយនៅក្នុងភាគឦសានដែលក្រុមនេះតែងតែប្រយុទ្ធដើម្បីក្រុមរដ្ឋអ៊ីស្លាម។ ក្រុមបូកូហារ៉ាមបានវាយប្រហារទៅលើមូលដ្ឋានទ័ពកងពលតូចនៅក្នុងតំបន់ Buni Yadi ស្ថិតនៅក្នុងរដ្ឋ Yobe ប៉ុន្តែតួលេខចំនួនអ្នករងគ្រោះថ្នាក់នៅមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។ ការផ្ទុះជាច្រើនបានកើតឡើងកាលពីថ្ងៃអាទិត្យនេះនៅក្នុងតំបន់ Maiduguri ដែលជារាជធានីមួយរបស់រដ្ឋ Borno ជាកន្លែងក្រុមបូកូហារាំចាប់ផ្តើមធ្វើការបះបោរដែលបានសម្លាប់មនុស្សចំនួន១៥,០០០នាក់ និងតាំងទីលំនៅជាង២លាននាក់ក្នុងរយៈពេល២​ឆ្នាំ។ កាលពីដើមឆ្នាំ ២០១៥ ក្រុមបូកូហារ៉ាមបានគ្រប់គ្រងទៅលើតំបន់មួយដែលមានទំហំស្មើទៅនឹងប្រទេសប៊ែលហ្សិក។ កាលពីខែមុនកងទ័ពនិយាយថាពួកគេបានវាយយកជុំរំសំខាន់ៗរបស់ក្រុមបូកូហារាំនៅក្នុងព្រៃ ហើយក្រុមមួយនេះតែងតែរៀបចំបំផ្ទុះគ្រាប់បែកអត្តឃាតចាប់ពីពេលនោះមក៕