ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧
ការវាយប្រហារផ្នែកយោធាកាលពីថ្ងៃអង្គារ៍សម្លាប់មនុស្សជាច្រើននាក់នៅប្រទេស Afghanistan។ មនុស្សប្រមាណជា៣០នាក់ស្លាប់ និង៨០រងរបួសធ្ងន់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក២លើកនៅក្បែរសភាក្នុងរដ្ឋធានី Kabul។ ការបំផ្ទុះគ្រាប់បែកនៅផ្ទះសំណាក់ក្នុងក្រុង Kandahar សម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងមនុស្ស១៤នាក់រងរបួសធ្ងន់ដែលក្នុងនោះមានទាំងឯកអគ្គរដ្ឋទូត UAE។ ការវាយប្រហារទាំងនេះភាគច្រើនក្រុម Taliban ជាអ្នកធ្វើ ហើយដែលមានរយៈពេលជាយូរឆ្នាំមកហើយ។ ជនរងគ្រោះដែលស្លាប់ និងរងរបួសភាគច្រើនជាជនស៊ីវិល និងជាបុគ្គលិករដ្ឋសភា។ ភេរវករបំផ្ទុះគ្រាប់បែកអត្តឃាតបានធ្វើកូដកម្មនៅក្រៅរដ្ឋសភាមុនពេលមានការបំផ្ទុះគ្រាប់បែករថយន្តនេះបើយោងតាមប្រភពព័ត៌មានសេចក្តីរាយការណ៍របស់បណ្តាញ Tolo News៕