យន្តហោះសហរដ្ឋអាមេរិក B-៥២ ទម្លាក់គ្រាប់បែកនៅខេត្ត Idlib ប្រទេសស៊ីរីបានសម្លាប់ជនស៊ីវិលប្រមាណជា២០នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧

ជនស៊ីវិលជាង២០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះ B-៥២ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខេត្ត Idlib ប្រទេសស៊ីរីកាលពីថ្ងៃទី ៣ ខែមករា។ យោងតាម AFP បានរាយការណ៍ថាក្រសួងការពារជាតិអាមេរិកបានប្រកាសកាលពីថ្ងៃទី ៦ ខែមករាថាការវាយប្រហារមួយបានសម្លាប់មនុស្ស២០នាក់នៅក្នុង Sarmada ខេត្ត Idlib ហើយអ្នកដែលស្លាប់ទាំងនោះគឺជាពួកសកម្មប្រយុទ្ធអាល់កៃដា។ ការវាយប្រហារតាមអាកាសកាលពីខែកញ្ញាដែលដឹកនាំដោយក្រុមចម្រុះអាមេរិកបានសម្លាប់មនុស្ស៦២នាក់ និងទាហានស៊ីរី១០០នាក់រងរបួសនៅជិតព្រលានយន្តហោះ Deir EZ-Zor ជាតំបន់ផ្គត់ផ្គង់ដ៏សំខាន់ដែលបានឡោមព័ទ្ធដោយកងកម្លាំងទាហានរដ្ឋអ៊ីស្លាម (IS អតីត/ISIL ISIS)៕