ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៧
ទូរទស្សន៍រដ្ឋបានឲ្យដឹងថាអនុភាពនៃការផ្ទុះមួយបានធ្វើឲ្យរង្គោះរង្គើរដ្ឋធានីរបស់ស៊ីរីនៅក្នុងទីក្រុងដាម៉ាសដោយបានសម្លាប់មនុស្សរហូតប្រមាណជា៧នាក់។ ប្រព័ន្ធសារព័ត៌មានរ៉យទ័របានរាយការណ៍ថាការផ្ទុះនេះត្រូវគេសង្ស័យថាបានបង្កឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់។ ទន្ទឹមនឹងនេះដែរទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស១៥នាក់រងរបួសផងដែរ។ ការផ្ទុះនេះបានកើតឡើងចំពេលមានបទឈប់បាញ់គ្នាមួយនៅក្នុងប្រទេសស៊ីរី។ កាលពីដើមខែមករាមានការផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Azaz ប្រទេសស៊ីរីដែលកាន់កាប់ដោយពួកឧទ្ទាមដែលបន្សល់ទុកអ្នកស្លាប់រាប់សិបនាក់ និងមុនថ្ងៃទី ៥ ខែ មករាមានមនុស្សយ៉ាងហោចណាស់១១នាក់ត្រូវស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅពេលដែលគ្រាប់បែកក្នុងរថយន្តមួយបានផ្ទុះនៅក្នុងទីក្រុង Jableh ដែលស្ថិតនៅក្នុងខេត្ត Latakia ប្រទេសស៊ីរី៕