ការវាយឆ្មក់របស់អាមេរិកទៅលើលំនៅដ្ធានរបស់ប្រជាជនអាហ្វហ្គានីស្ថានបណ្តាលឲ្យមានជនស៊ីវិល៣៣នាក់ស្លាប់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៧

យោធាអាមេរិកនៅអាហ្វហ្គានីស្ថានបញ្ជាក់ថាបន្ទាប់ពីមានការស៊ើបអង្កេតមួយបានរកឃើញថាជនស៊ីវិល៣៣នាក់ត្រូវបានសម្លាប់ និង២៧នាក់ទៀតរងរបួសខណៈដែលទាហានអាមេរិកបាញ់ទៅលើលំនៅដ្ឋានរបស់ជនជាតិអាហ្វហ្គានីស្ថានក្នុងពេលមានការបាញ់ប្រហារជាមួយក្រុមតាលីបង់នៅភាគខាងជើងក្នុងខេត្ត Kunduz កាលពីខែវិច្ឆិកា។ បើយោងតាមយោធាសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រតិបត្ដិការនេះធ្វើឡើងដើម្បីចាប់ពួកមេដឹកនាំតាលីបង់ និងត្រូវបានអនុវត្តដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់អាហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីផ្តល់នូវដំបូន្មាននិងជំនួយ។ យោធាអាមេរិកបានបញ្ចាក់បន្ថែមទៀតថាជនស៊ីវិលដែលត្រូវបានគេសម្លាប់ និងរងរបួសទាំងនោះទំនងជានៅខាងក្នុងអគាររបស់ពួកតាលីបង់ដែលយោធាអាមេរិកវាយប្រហារ ហើយឃ្លាំងរំសេវសម្ងាត់របស់ពួកតាលីបង់បានផ្ទុះឡើងបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់៕