ក្រុមឃ្លាំមើលសិទ្ធិមនុស្សកំពុងពិនិត្យមើលទៅលើឧក្រិដ្ឋកម្មសង្គ្រាមនៅនេប៉ាល់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

អង្គការឃ្លាំមើលអន្តរជាតិបានបញ្ជាក់កាលពីថ្ងៃសុក្រនេះថារយៈពេល១០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលបង្ហូរឈាមនៅក្នុងប្រទេសនេប៉ាល់ ប្រទេសមួយនេះបានបរាជ័យក្នុងការដាក់ទោសទៅលើជនល្មើសដែលបានរំលោភបំពានទៅលើសិទ្ធិមនុស្សនៅក្នុងពេលមានជម្លោះនេះ។ កងកម្លាំងរដ្ឋាភិបាល និងអតីតក្រុមឧទ្ទាមដែលគាំទ្រម៉ៅនិយមត្រូវបានចោទប្រកាន់ថាបានរំលោភទៅលើសិទ្ធិមនុស្សដោយជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពជាច្រើនដូចជាការរំលោភសេពសន្ថវៈ ការចាប់ខ្លួន ការសម្លាប់ខុសច្បាប់ និងការបាត់ខ្លួននៅអំឡុងពេលធ្វើកុបកម្មដែលបានបញ្ជប់នៅក្នុងឆ្នាំ២០១៦ ដែលជម្លោះនោះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧,០០០នាក់ខណៈដែលមនុស្សរាប់រយនាក់ទៀតបានបាត់ខ្លួន។ អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានស្តីបន្ទោសទៅលើរដ្ឋាភិបាលនេប៉ាល់ និងគណបក្សនយោបាយដែលនៅតែបន្តសកម្មភាពឥតអៀនខ្មាស់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមនេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក៏បានបង្កើតនូវក្រុម TRC និង CIED កាលពីឆ្នាំមុនដើម្បីទទួលពាក្យបណ្តឹងអំពីឧក្រិដ្ឋកម្មសង្គ្រាម និងការបាត់ខ្លួន ប៉ុន្តែក្រុមសកម្មជននិយាយថាក្រុមនេះបង្កើតឡើងនៅក្រោមច្បាប់ពិតមែនតែវាបានលើកលែងទោសដល់ជនល្មើស ហើយនេះមិនបានបំពេញតាមស្តង់ដារអន្តរជាតិនោះទេ៕