ការវាយប្រហារតាមអាកាសនៅស៊ីរីបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមកពីប្រទេសម៉ាឡេស៊ីជាច្រើននាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧

របាយការណ៍ជាច្រើនដែលដកស្រង់សម្តីរបស់លោក Ayob Khna Mydin Pitchay អគ្គនាយកអង្គភាពប្រឆាំងភេវកម្មបានឱ្យដឹងថាពួកសកម្មប្រយុទ្ធជនជាតិម៉ាឡេស៊ី៣នាក់ដែលម្នាក់ជាមេដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាមស្លាប់នៅថ្ងៃសុក្រនេះដោយការបាញ់ប្រហារតាមអាកាសក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។ មេដឹកនាំនេះមានឈ្មោះថាលោក Zainuri Kamaruddin អាយុ៥០ឆ្នាំដែលមានឈ្មោះហៅក្រៅមួយទៀតថា Abu Talhah។ មេដឹកនាំ Zainuri រូបនេះធ្លាប់បង្ហាញមុខនៅក្នុងខ្សែវីដេអូឃោសនាមួយរបស់ពួកសកម្មប្រយុទ្ធដែលគំរាមគំហែងទៅលើរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីកាលពីខែឧសភា ឆ្នាំមុននេះ។ បុរសម្នាក់នេះធ្លាប់ដឹកនាំពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីដែលក្រុមនេះមានឈ្មោះថា Katibah Nusantara។ សមាជិកគ្រួសាររបស់លោក Zainuri និយាយថាពួកយើងបានទទួលដំណឹងពីការស្លាប់របស់គាត់កាលពីថ្ងៃសៅរ៍ដែលការរាយការណ៍នេះតាមរយៈមិត្តភក្តិរបស់គាត់នៅប្រទេសស៊ីរី។ មកទល់ពេលនេះមនុស្សដែលស្លាប់នៅក្នុងប្រទេសអ៊ឺរ៉ាក់ និងប្រទេសស៊ីរីរួមទាំងការស្លាប់របស់ពួកសកម្មប្រយុទ្ធជនជាតិម៉ាឡេស៊ី៣នាក់ទៀតគឺមានចំនួនសរុប៣០នាក់៕