ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧
យោងតាមក្រសួងសុខាភិបាលក្នុងស្រុកបានឲ្យដឹងថាមនុស្ស៣២នាក់ ដែលយ៉ាងហោចណាស់មានកុមារ៦នាក់ស្លាប់បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន Turkish Airlines ធ្លាក់ទៅលើលំនៅដ្ឋានក្នុងសង្កាត់មួយនៅជិតរដ្ឋធានី Bishkek សាធារណរដ្ឋ Kyrgyzstan។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានសមាជិកក្រុមអាកាសយានិកចំនួន៤នាក់។ យន្តហោះនោះធ្វើការហោះហើរតាមជើងអាកាសលេខ TK៦៤៩១ ចេញដំណើរពី Hong Kong ទៅកាន់ Bishkek និងហោះហើរទៅកាន់ Istanbul។ ក្រសួងសង្គ្រោះបន្ទាន់របស់សាធារណរដ្ឋ Kyrgyzstan និយាយថាមានយន្តហោះមួយធ្លាក់លើលំនៅដ្ឋានក្នុងសង្កាត់មួយនៅខាងក្រៅរដ្ឋធានី Bishkek ហើយផ្ទះចំនួន១៥ខ្នងត្រូវឆេះ។ ក្រសួងបន្ថែមថាក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ ប្រភពក្នុងស្រុកមួយបានឲ្យដឹងថាការហោះហើរទាំងអស់ (ទៅនិងមក) ពីព្រលានយន្តហោះ Manas របស់សាធារណរដ្ឋ Kyrgyzstan ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងនៅពេលក្រោយ៕