ការវាយប្រហារនៅក្លឹបរាត្រីរបស់ជនជាតិម៉ិកស៊ិកបន្សល់ទុកអ្នកស្លាប់៤នាក់ និង១២នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៧

មនុស្ស៤នាក់ស្លាប់ និង១២នាក់រងរបួសបន្ទាប់ពីមានការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយរូបនៅក្នុងពិធីបុណ្យ BPM នៅក្នុង Playa del Carmen ប្រទេសម៉ិកស៊ិក។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីម្នាក់បានឲ្យដឹងថាឆ្មាំសន្តិសុខ៣នាក់នៅឯក្លឹបរាត្រី Blue Parrot ស្លាប់ និងម្នាក់ទៀតស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យនៅមុនពេលព្រឹកថ្ងៃចន្ទខណៈដែលព្យាយាមការពារភ្ញៀវនៅទីកន្លែងនោះ។ Playa del Carmen គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា៧០គីឡូម៉ែត្រ (៤៣,៥ ម៉ាយល៍) ភាគខាងត្បូងនៃទីក្រុង Cancun ក្នុងរដ្ឋ Quintana Roo។ វីដេអូដែលថតបានពីបារនៅក្បែរនោះបង្ហាញថាមានមនុស្សជាច្រើនបានរត់ចេញពីកន្លែងកើតហេតុ៕